ថ្មីៗនេះមានរឿងមួយកើតឡើងនៅហាណាម ប្រទេសចិន ទាក់ទងទៅនឹងក្មេងស្រីម្នាក់អាយុ១៩ឆ្នាំត្រូវបានអន្ទាក់ទឹកប្រាក់ត្របាក់យកភាពបរិសុទ្ធក៏ដូចជាជីវិតយុវវ័យរបស់នាងរឿងស្ទើរសើចស្ទើរយំ មួយបានធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់ថា នរណាជាជនរងគ្រោះ ហើយនរណាជាឧក្រិដ្ឋជនពិតប្រាកដ។ ប៉ូលីសបានឲ្យដឹងថាកាលពីដើមឆ្នាំ២០១៤ ពួកគេទទួលបានពាក្យបណ្ដឹងមួយរបស់ក្មេងស្រីអាយុ១៩ឆ្នាំ ម្នាក់ឈ្មោះ ថា “លី”។ ក្នុងពាក្យបណ្ដឹង នោះបានសរសេរថានាងត្រូវបានសង្សារក្លែងក្លាយ (អ្នកដែលជួលលីធ្វើសង្សារ) ចាប់រំលោភ។ ក្រោយពីសាកសួរបុរសនោះ បុរសនោះក៏ឆ្លើយថា ខ្លួនត្រូវបានគេគំរាមទារប្រាក់។

នៅចុងខែកក្កដា ឆ្នាំ២០១៣នៅបន្ទប់កម្សាន្តQQ លី បានរាប់អានជាមួយបុរសដែលជួលនាងធ្វើជាសង្សារនោះហើយទាំង២នាក់បាននិយាយគ្នាយ៉ាង ស៊ីសង្វាក់។ ដោយដឹងថាលីកំពុងមានបំណងចង់ឲ្យគេជួលខ្លួនប្រាណដូច្នេះបុរសម្នាក់ នោះក៏បានណាត់ជាមួយនាង។ ខែសីហា ឆ្នាំ២០១៣ ពួកគេទាំង២បានណាត់ជួបគ្នា ហើយក្រោយពីការចរចារគ្នា លី បានយល់ព្រមឲ្យបុរសនោះជួលខ្លួនធ្វើជាសង្សា ជាមួយតម្លៃ២០០ដុល្លារ សម្រាប់ការដើរលេង និងណាត់ជួបគ្នាក្នុងកំលុងពេល១សប្ដហ៍។ លី បានរៀបរាប់ទៀតថា មានថ្ងៃមួយពួកគេទាំង២ ដើរលេងនិងផឹកស្រាដល់ស្រវឹងក៏ចូលសម្រាក នៅផ្ទះសំណាក់។ ព្រឹកឡើងពេលនាងក្រោកឡើងស្រាប់តែបាត់បុរសម្នាក់នោះហើយនាងបានដឹងថា ខ្លួនប្រាណនាងត្រូវបានគេរំលោភបំពាន នាងខឹងយ៉ាងខ្លាំង ក៏បានទាក់ទងទៅកាន់មិត្តភ័ក្ដដើម្បីឲ្យរកបុរសម្នាក់នោះ និងទាមទារឲ្យសងជំងឺចិត្ត៥០០០០យ័ន។
ដោយដឹងថា តាមច្បាប់របស់ប្រទេសចិន ការចាប់រំលោភនឹងត្រូវផ្ដន្ទារទោសឲ្យជាប់គុក៣ឆ្នាំ ដូច្នេះបុរសនោះក៏សន្យាជាមួយ លី ថានឹងសងក្នុងរយៈពេល១ខែ។ ប៉ុន្តែក្រោយរយៈពេល១ខែ បុរសនោះនៅតែមិនទាន់មានលុយគ្រប់ដើម្បីសង ដូច្នេះក៏ត្រូវបានតុលាការផ្តន្ទារទោសឲ្យជាប់គុកពីបទចាប់រំលោភ។
ក្រោយពីមានភ័ស្ដុតាងពីការទារប្រាក់របស់ លី នាងត្រូវបាជាប់ទោសពីបទគំរាមទារប្រាក់។ ក្រោយពីធ្វើការអង្កេតតុលាការ ហាណាម បានសម្រេចលើកលែងទោសឲ្យ លី ។ ដោយសារតែនាងគ្រប់អាយុពេញវ័យ ហើយរឿងនេះកើតឡើងដោយសារតែអ្នកទាំង២ស្រវឹងស្រា ដូច្នេះមិនអាចដាក់ទោសបុរសនោះបានឡើយ៕